ដុតបំផ្លាញបារីក្លែងក្លាយជាង ៤៧០តោន នៅខេត្តត្បូងឃ្មុំ (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បារីក្លែងក្លាយចំនួន ៤៧០តោន ដែលរឹបអូសបានពីក្រុមហ៊ុន និងឃ្លាំងស្តុកនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានដុតបំផ្លាញចោល ក្រោមអធិបតីភាពលោក លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ពិធីនេះក៏មានការចូលរួមពីព្រះរាជអាជ្ញាខេត្ត ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តព្រៃវែង ចំនួន ៥ខ្នង និងខេត្តស្វាយរៀង ចំនួន ២ខ្នង ។ ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
